ពិធីប្រគល់ស.ជ.ណ ០៣ ភូមិ
នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៨ ព្រឹក ម៉ោងនៅក្នុងតំបន់ អង្គការផ្ទះតូចភូមិភាគឦសាន ដែលគេស្គាល់ច្បាស់ថាជា អង្គការនីកូ NECO ដែលមានលោក ឯក យុធិន ជានាយកប្រតិបត្តិ បានដឹកនាំរៀបចំពិធីប្រគល់ ស.ជ.ណ របស់ក្រសួងមហាផ្ទៃ ស្តីពីការទទួលស្គាល់ការបច្ចុប្បន្នភាពសហគមន៍ជនជាតិ ដើមភាគតិច ការធ្វើវិសោធនកម្មលក្ខន្តិកៈ ការធ្វើបទបញ្ជារផ្ទៃក្នុង និងការរៀបចំរចនាសម្ព័ន្ធដឹកនាំសហគមន៍ជន ជាតិដើមភាគតិចកួយ សម្រាប់០៣ភូមិ មានភូមិប្រមេរ ភូមិបុះធំ និងភូមិស្រែព្រាង។ អង្គពិធីប្រព្រឹតិទៅក្រោមអធិបតីភាពលាស់ សុវណ្ណា តំណាង គណៈអភិបាល នៃអភិបាលខេត្តព្រះវិហារ លោក អាំ វាសនា អនុប្រធាននាយកដ្ឋានកិច្ចការសមាគម និងគណៈបក្សនយោបាយ លោកស្រី សេង កុសាមៈ ជាប្រធានការិយាល័យអភិវឌ្ឍន៍ជនជាតិភាគតិចនៃនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិចនៃក្រសួងអភិវឌ្ឍន៍ជនបទ អង្គការសង្គមស៊ីវិល មន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្តព្រះវិហារ សិស្សានុសិ្ស...