Recently Post

NECO-CAMBODIA / Recently Post

នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦  វេលាម៉ោង ៨ ព្រឹក ម៉ោងនៅក្នុងតំបន់ អង្គការផ្ទះតូចភូមិភាគឦសាន ដែលគេស្គាល់ច្បាស់ថាជា អង្គការនីកូ NECO ដែលមានលោក ឯក យុធិន ជានាយកប្រតិបត្តិ បានដឹកនាំរៀបចំពិធីប្រគល់ ស.ជ.ណ របស់ក្រសួងមហាផ្ទៃ ស្តីពីការទទួលស្គាល់ការបច្ចុប្បន្នភាពសហគមន៍ជនជាតិ ដើមភាគតិច ការធ្វើវិសោធនកម្មលក្ខន្តិកៈ ការធ្វើបទបញ្ជារផ្ទៃក្នុង និងការរៀបចំរចនាសម្ព័ន្ធដឹកនាំសហគមន៍ជន ជាតិដើមភាគតិចកួយ សម្រាប់០៣ភូមិ មានភូមិប្រមេរ ភូមិបុះធំ និងភូមិស្រែព្រាង។  អង្គពិធីប្រព្រឹតិទៅក្រោមអធិបតីភាពលាស់ សុវណ្ណា តំណាង គណៈអភិបាល នៃអភិបាលខេត្តព្រះវិហារ លោក អាំ វាសនា អនុប្រធាននាយកដ្ឋានកិច្ចការសមាគម និងគណៈបក្សនយោបាយ លោកស្រី សេង កុសាមៈ ជាប្រធានការិយាល័យអភិវឌ្ឍន៍ជនជាតិភាគតិចនៃនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិចនៃក្រសួងអភិវឌ្ឍន៍ជនបទ អង្គការសង្គមស៊ីវិល មន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្តព្រះវិហារ សិស្សានុសិ្ស...

គម្រោងលើកម្ពស់សកម្មភាពសហគមន៍ជីវមេត្រី ដើម្បីលើកកម្ពស់​ ផ្នែកសេដ្ឋកិច្ច សង្គមវប្បធម៌ដល់ជនជាតិដើមភាគតិចធ្វើជា​​ដៃគូ នៃកិច្ចខិតខំប្រឹងប្រែងអន្តរជាតិក្នុងការទទួលស្គាល់នូវដែនដីរបស់ពួកគាត់ ទាក់​ទង​ទៅនឹងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ធ្វើការរួមបញ្ចូលគ្នានូវចំណេះដឹងវិទ្យាសាស្ត្រ និងចំណេះដឹងជនជាតិដើមភាគតិច ​បំពេញនូវអនុសាសន៍ ដែលកើតឡើងពីផែន​ការសកម្មភាពជាតិ ​យុទ្ធសាស្ត្រក្នុងតំបន់និង ឬថ្នាក់ក្រោមជាតិ។  នៅថ្ងៃទី ២៧ មករា ឆ្នាំ ២០២៦ អង្គការផ្ទះតូចបានរៀបចំវគ្គសិក្ខាសាលាមួយ ស្តីពីយុទ្ធសាស្រ្តទីផ្សារ ក្នុងគោលបំណងផ្តល់​ឱកាសដល់គណៈកម្មាធិការទឹកស្អាតទឹកស្អាតនូវសមត្តភាព​ និងការរៀបចំផែនការគ្រប់គ្រងស្ថានីយ៍ទឹក ព្រមទាំងមានផែនការទីផ្សារក្នុងរយៈពេលវែង។ ជាងនេះទៀត ពួកគាត់នឹងយល់ដឹងនូវវិធីសាស្រ្តនៃការគ្រប់គ្រង ចំណូល ចំណាយនិងកិច្ចការរដ្ឋបាលជាមូលដ្ឋាន។ ជាពិសេសបម្រើការងារប្រកបដោយបរិយាបន្ន។               ចុងបញ្ជាប់អ្នកចូលរួមបានយល់ច្បាស់អំពីមូលដ្ឋាន នៃការគ្រប់គ្រងស្ថានីយ៍ទឹក ស្អាត បានលើផែនការគោលសម្រាប់ការធ្វើទីផ្សារ ផលិតឯកសារគ្រប់គ្រងចំណូល ចំណាយ ការគ្រប់គ្រងស្តុក ការចែកចាយផលិតផលទឹកបរិសុទ្ធ ទៅដល់អតិថិជនក្នង សហគមន៍ និងក្រៅសហគមន៍ និងផ្តោយសំខាន់កិច្ចរដ្ខបាលជាមូលដ្ឋានផងដែរ។ ...

នៅថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២៦ អង្គការផ្ទះត្រូវបានអង្គការយូអិនឌីភី (UNDP) អញ្ជើញឲ្យចូលរួមវគ្គសិក្ខាសាលាស្តីពី “សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ក្រោម ជាតិ ស្តីពីការរៀបចំ សំណើគម្រោងហរិញ្ញប្បទានសម្រាប់ការទូទាត់ ផ្អែកលើ លទ្ធផល ពីមូលនិធិអាកាសធាតុបៃតងសម្រាប់គម្រោង ការកាត់បន្ថយការ បញ្ចេញឧស្ម័នផ្ទះកញ្ចក់ ពីបារបាត់បង់ និងរេចរិលព្រៃឈើ (រេដបូក) នៅកម្ពុជា”។ ការអញ្ចើញនេះផ្តោតទៅលើតំបន់គោលដៅរបស់គម្រោងអង្គការផ្ទះតូច នៅភូមិ ភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។ជាលទ្ធផលទទួលបាលក្នុងវគ្គសិក្ខាសាលាយល់ច្បាស់អំពីការដាំដើមឈើ ស្តារព្រៃឈើឡើងវិញ, ការចូលរួមរបស់ស្រ្តី យុវជន និងអ្នកទទួលផលក្នុងសហគមន៍ ក្នុងគម្រោងដោយស្ម័គ្រចិត្ត ដើម្បីការអភិវឌ្ឍ។ ...

Executive Director explain the project strategic plan to donor representative ជូនចំពោះ អ្នកពាក់ព័ន្ធ ម្ចាស់ជំនួយ និងដៃគូដ៏គួរគោរពទាំងអស់ ក្នុងឱកាសបញ្ចប់ឆ្នាំ២០២៥ កន្លងទៅនេះ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងដោយស្មោះអស់ពីចិត្ត ចំពោះការគាំទ្រ ការចូលរួម និងការសហការយ៉ាងសកម្មរបស់លោក/លោកស្រីជាមួយ NECO។ ការរីកចម្រើន និងលទ្ធផលវិជ្ជមានដែល NECO សម្រេចបានក្នុងឆ្នាំ២០២៥ គឺជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ថា ការសហការរវាងយើង និងលោក/លោកស្រី មានតម្លៃ និងមានអត្ថន័យយ៉ាងខ្លាំងចំពោះសង្គម និងគោលបំណងរួមរបស់យើង។ យើងខ្ញុំសូមជូនពរឲ្យលោក/លោកស្រី ទទួលបានសុខភាពល្អ ជោគជ័យ និងសុភមង្គលជានិច្ច ហើយសូមបន្តទទួលបានភាពរីកចម្រើនក្នុងការងារ និងបេសកកម្មដ៏ថ្លៃថ្នូររបស់លោក/លោកស្រី។ NECO សង្ឃឹមយ៉ាងមុតមាំថា ការសហការដ៏ល្អប្រសើរនេះ នឹងបន្តរឹងមាំ និងរីកចម្រើនបន្ថែមទៀតនៅឆ្នាំខាងមុខ។ ដោយក្តីគោរពយ៉ាងខ្ពង់ខ្ពស់ ក្រុមការងារ NECO To All Respected Stakeholders, Donors, and Partners, As we...