











នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៨ ព្រឹក ម៉ោងនៅក្នុងតំបន់ អង្គការផ្ទះតូចភូមិភាគឦសាន ដែលគេស្គាល់ច្បាស់ថាជា អង្គការនីកូ NECO ដែលមានលោក ឯក យុធិន ជានាយកប្រតិបត្តិ បានដឹកនាំរៀបចំពិធីប្រគល់ ស.ជ.ណ របស់ក្រសួងមហាផ្ទៃ ស្តីពីការទទួលស្គាល់ការបច្ចុប្បន្នភាពសហគមន៍ជនជាតិ ដើមភាគតិច ការធ្វើវិសោធនកម្មលក្ខន្តិកៈ ការធ្វើបទបញ្ជារផ្ទៃក្នុង និងការរៀបចំរចនាសម្ព័ន្ធដឹកនាំសហគមន៍ជន ជាតិដើមភាគតិចកួយ សម្រាប់០៣ភូមិ មានភូមិប្រមេរ ភូមិបុះធំ និងភូមិស្រែព្រាង។ អង្គពិធីប្រព្រឹតិទៅក្រោមអធិបតីភាពលាស់ សុវណ្ណា តំណាង គណៈអភិបាល នៃអភិបាលខេត្តព្រះវិហារ លោក អាំ វាសនា អនុប្រធាននាយកដ្ឋានកិច្ចការសមាគម និងគណៈបក្សនយោបាយ លោកស្រី សេង កុសាមៈ ជាប្រធានការិយាល័យអភិវឌ្ឍន៍ជនជាតិភាគតិចនៃនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិចនៃក្រសួងអភិវឌ្ឍន៍ជនបទ អង្គការសង្គមស៊ីវិល មន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្តព្រះវិហារ សិស្សានុសិ្ស និងសមាជិកសមាជិកាសហគមន៍ជនជនជាតិដើម ភាគតិចកួយ ភូមិប្រមេរ ភូមិបុះធំ និងភូមិស្រែព្រាង ។ មានអ្នកចូលរួមប្រមាណជា ៣០០ នាក់ ក្នុងនោះមានស្ត្រី ១២២ នាក់ មកពីបីភូមិ។
លោក ឯក យុធិន ថ្លែងនៅក្នុងអង្គពិធី រំលេចនូវគោលបំណង បីចំណុចចម្បងមាន ៖
១. ផ្សព្វផ្សាយទទួលស្គាល់ការវិសោធនកម្មលក្ខន្តិកៈ រចនាសម្ព័ន្ធ សមាសភាពគណៈកម្មាធិការ សញ្ញាសម្គាល់ និងការធ្វើបច្ចុប្បន្នភាពេះរបស់សហគមន៍
២. ការប្រគល់ស.ជ.ណ របស់ក្រសួងមហាផ្ទៃ និងត្រារបស់សហគមន៍
៣. ពង្រឹងតួនាទី ភារកិច្ចគណៈកម្មាធិការ រចនាសម្ព័ន្ធសហគមន៍ ស្របតាមលក្ខន្តិកៈដែលបានកំណត់។
នៅក្នុងឳកាសដ៏មហាឱឡារិកនេះ បន្ទាប់ពីព្រះសង្ឃសូត្រជយន្តោប្រោះព្រំ សហគមន៍បានរៀបចំពិធីសែនព្រែន តាមបែបប្រពីណៃ សម្តែងរបាំដាំសម្តែងដោយយុវជនភូមិប្រមេរ ចំណាប់អារម្មណ៍គណៈធិបតិ តំណាងចាស់ទំ តំណាងយុវជន និងប្រធានអង្គការផ្ទះតូចភូមិភាគឦសាន។
ជាអវសាន្តនៃពិធីនេះយើងសង្កេតឃើញថា ប្រជាសហគមន៍ មានចាស់ទំ សិស្សានុសិស្ស ដែលមកពីបីភូមិត្រេកអរសាទរ ដោយខ្លួនទទួលបានសិទ្ធិពេញលេញក្នុងការគ្រប់គ្រងដីកម្មសិទ្ធិ និងមានសិទ្ធិត្រូវបានទទួលស្គាល់ជាជនជាតិដើមភាគតិច។
Views: 9
Alivia4169
June 9, 2026 10:54 pmhttps://shorturl.fm/DXvqH
eabetplataforma
June 11, 2026 2:59 pmHey everyone, checking out eabetplataforma felt like coming home. Lots of familiar games. The mobile version works great which is important for me. Worth a look if you’re trying other platforms out. Give it a try at eabetplataforma
jjlo3
June 22, 2026 9:59 pmYo, jjlo3 is my go-to spot these days. Solid games, and the payouts are decent. No complaints here, just good times. Check it out for yourselves! See more at jjlo3!