

កាលពីថ្ងៃទី ១៨ ដល់ ១៩ ខែកុម្ភះ ឆ្នាំ ២០២៦ នាយកប្រតិបត្តិអង្គការផ្ទះតូចភូមិភាគឦសាន ប្រធានសហគន៍ភូមិភ្នំរៃ និងសមាជិកក្រុមប្រឹក្សាឃុំ តាតោកស្រុកសំឡូត ខេត្តបាត់ដំបង ព្រមទាំងមន្ទីរពាក់ព័ន្ធ នៅក្នុងខេត្តព្រះវិហា ត្រូវបានអញ្ជើញ ឲ្យចូលរួម វគ្គសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ស្តីពី វិធានការ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធសិទ្ធិកម្មសិទ្ធសុហភាពរបស់សហគមន៍ជនជាតិដើភាគតិច នៅខេត្តមណ្ឌល គិរី។ វគ្គសិក្ខាសាលានេះរៀបចំដោយ អង្គការជនជាតិដើមភាគតិចកម្ពុជា សហការជាមួយ ក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តមណ្ឌលគិរី អង្គការសមាគមអភិរក្សសត្វព្រៃ នៅកម្ពុជា រួមទាំង ស៊ីយ៉ា (CIYA) និងសមាគមន៍ ស្រ្តីជនជាតិដើមភាគតិចកម្ពុជា (CIWA) ក្នុងបំណង ៖
១. ផ្សព្វផ្សាយអំពីលិខិតបទដ្ឋានគតិយុត្ដិ និងវិធានការរបស់រាជរដ្ឋាភិបាលដល់រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមានសមត្ថកិច្ចរួមទាំងក្នុងវិស័យយុត្តិធម៌ អង្គការមិនមែនរដ្ឋាភិបាល តំណាងសហគមន៍ ភា្នក់ងារឥណទាន ។
២. ពិគ្រោះយោបល់ក្នុងការដោះស្រាយបញ្ហាប្រឈមលើការអនុវត្តសិទ្ធិដីធ្លីរបស់សហគមន៍ជនជាតិដើមភាគតិច ។
៣. ពង្រឹងភាពជាដៃគូរវាងតួអង្គសំខាន់ៗ ដែលបាននិងកំពុងបំពេញតួនាទី ភារកិច្ច និង អាណត្តិ ក្នុងកិច្ចការពារទ្រព្យសាធារណៈរបស់រដ្ឋ និងបរិស្ថាន ។
នៅចុងបញ្ចប់វគ្គសិក្ខាសាលានេះសិក្ខាកាមទាំងអស់មានភាពរីករាយ ប្រកបដោយលទ្ធផលជាផ្លែផ្កាគួរកត់សំគាល់
Views: 1
No Comments